ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងជំរុញលើកទឹកចិត្តសិស្សនៅភូមិដាច់ស្រយាលអោយទៅរៀន កាត់បន្ថយការបោះបង់ការសិក្សា អង្គការថែរក្សាភាសាជនជាតិដើមភាគតិចបានផ្តល់សំភារៈសិក្សាមួយចំនួនដល់សិស្សជនជាតិដើមភាគតិចចំនួន៧៦នាក់ ក្នុងនោះសិស្សស្រីចំនួន៣៧នាក់ នៅសាលាបឋមសិក្សាសំ និងសាលាបឋមសិក្សាដរ ស្ថិតនៅក្នុងឃុំយ៉ោទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។