កម្មវីធីអភិវឌ្ឍន៍សហគមន៍ ជាកម្មវីធីដែលអង្គការ CIPL ផ្តោតលើសកម្មភាព/គម្រោងនានាក្នុងការគាំទ្រ សហគមន៍ជនជាតិដើមភាគតិចក្នុងការអភិវឌ្ឍសហគមន៍រាប់បញ្ចូលទាំង សេដ្ឋកិច្ចសហគមន៍ ជីវភាពរស់នៅ ពង្រឹងការសាមគ្គីភាពសហគមន៍ សិស្សជនជាតិដើមភាគតិចទទួលបានការអប់រំ ពង្រឹងការប្រើសប្រាស់ភាសាដើមកំណើតរបស់ជនជាតិដើមភាគតិច ពង្រឹងវប្បធម៌ ប្រពៃណី អត្តសញ្ញាណជនជាតិដើមភាគតិច ពង្រឹងការចូលរួមរបស់សហគមន៍ជនជាតិដើមភាគតិចដើម្បីទទួលបានសេវាសាធារណៈរបស់រដ្ឋអោយកាន់តែមានភាពប្រសើរឡើង។
កម្មវិធីនេះផងដែរនឹងក៏ពង្រឹងសហគមន៍ជនជាតិដើមភាគតិចគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ គ្រប់គ្រងដីធ្លីរបស់សហគមន៍ប្រកបដោយនិរន្តភាព និងគ្រប់គ្រងបរិស្ថាន និងអនាម័យបឋមក្នុងសហគមន៍បានល្អប្រសើ។ យើងពង្រឹងភាពអង់អាចរបស់ស្រ្តី ជនពិការ យុវជន ដើម្បើមានសម្លេងរួមគ្នាក្នុងការទាមទារការការពារសិទ្ឋិជនជាតិដើមភាគតិច សទ្ឋិមនុស្ស និងទាមទារការគោរពសិទ្ឋិរបស់ជនជាតិដើមភាគតិច ព្រមពង្រឹងសហគមន៍ឲ្យមានភាពអង់អាចដឹកនាំការអភិវឌ្ឍក្នុងសហគមន៍ដោយខ្លួនឯង។
គោលដៅ៣៖
សហគមន៍ជនជាតិដើមភាគតិចនៅតំបន់គោលដៅនឹងមានការអភិវឌ្ឍក្នុងសហគមន៍របស់ពួកគេដោយរាប់បញ្ជុលទាំង ជីវភាពរស់នៅប្រសើឡើង ដោយសិស្សក្រីក្រអាចទទួលបានការអប់រំ ការនិយាយភាសាដើមកំណើតរបស់នឹងត្រូវបានពង្រឹង វប្បធម៌ អត្តសញ្ញាណ ត្រូវបានពង្រឹង ទទួលបានសេវាសាធារណៈរបស់រដ្ឋកាន់តែប្រសើរឡើង។ សហគមន៍ជនជាតិដើមភាគតិចនៅតំបន់គោលដៅមានសមត្ថភាពគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ តំបន់ព្រៃសហគមន៍ និង ការរស់នៅមានបរិស្ថានល្អ។
គោលបំណង១៖ ជីវភាពរបស់សហគមន៍ជនជាតិដើមភាគតិចនៅតំបន់គោលដៅនឹងត្រូវបានធ្វើឲ្យមានភាពប្រសើឡើងជាងមុន
- ១.១. គាំទ្រសហគមន៍ធ្វើកសិកម្ម សិប្បកម្មរួមគ្នាដើម្បីរកចំណូលសម្រាប់សហគមន៍ និង គ្រួសារឯកជន
- ១.២. គាំទ្រសហគមន៍នៅតំបន់គោលដៅបង្កើតសហគ្រាសខ្នាតតូចដើម្បីរកប្រាក់ចំណូលសម្រាប់មជ្ឈមណ្ឌលសិក្សាសហគមន៍របស់ពួកគេ
គោលបំណង២៖ សិស្សជនក្រីក្រជាតិដើមភាគតិចទទួលបានការអប់រំប្រសើជាងមុន
- ២.១.គាំទ្រសំភារៈសិក្សាដល់សិស្សក្រីក្រីជនជាតិដើមភាគតិចក្នុងខេត្តរនគិរី
- ២.២.សម្របសម្រួលអោយមានការជួបរវាងមាតិបីតាសិស្សជាមួយគ្រូបង្រៀនតាមសាលាបឋមសិក្សាដែលអង្គការ CIPL គាំទ្រដើម្បីពង្រឹងការអប់រំនៅកំរិតបឋមសិក្សា
- ២.៣.គាំទ្រសាលាបឋមសិក្សាចំនួន១០សាលាលើការតុបតែងថ្នាក់រៀន ការលំអរសាលារៀន និងជួសជុលសាលារៀន។
- ២.៤.បង្កើតបណ្ណាល័យ ទាំង Online និង Offline ដើម្បីលើកកម្ពស់ការអានរបស់សិស្សក្រីក្រជនជាតិដើមភាគតិច
- ២.៥.បង្កើតក្លឹមសិក្សាតាមអនឡាញ និង សិក្សាផ្ទាល់សម្រាប់សិស្សក្រីក្រជនជាតិដើមភាគតិចដើម្បីបានរៀនជាក្រុមចែករំលែកការរៀនសូត្រ
គោលបំណង៣៖ ការប្រើភាសាដើមកំណើត ការបង្ហាញពីវប្បធម៌ និង អត្តសញ្ញាណរបស់ជនជាតិដើមភាគតិចនឹងត្រូវបានពង្រឹង
- ៣.១.លើកកម្ពស់ការអានភាសាជនជាតិដើមភាគតិចតាមរយៈការបញ្ជ្រាបក្នុងបណ្ណាល័យ នៅក្នុងភាពយន្ត ដំកល់នៅក្នុងមជ្ឈមណ្ឌលសិក្សាសហគមន៍ ជាដើម។
- ៣.២.បង្កើនការបកប្រែឯកសារពីភាសាផ្សេងៗមកជាភាសាជនជាតិដើមភាគតិច និងបង្កើនការផ្សព្វផ្សាយដើម្បីឲ្យមានភាពទូលំទូលាយសម្រាប់សាធារណជនជាពិសេសជនជាតិដើមភាគតិចខ្លួនអាចស្វែរកបានតាមប្រព័ន្ឋផ្សាយដើម្បីរៀនសូត្របន្ថែម។
- ៣.៣.សហការជាមួយអង្គការ ICC, CARE ដើម្បីលើកកម្ពស់ការអាន ការសរសេរ និងកម្មវិធីសិក្សាតាមថ្នាក់បឋមសិក្សាដែលអង្គការគាំទ្រ
- ៣.៤.ពង្រឹង និងរៀបចំសហគមន៍ឲ្យបង្កើត ក្រុមសិល្បៈតាមសហគមន៍របស់ខ្លួនឡើងវិញ
- ៣.៥.ពង្រឹងនិងរៀបចំសហគមន៍ឲ្យបង្កើតការងារសិប្បកម្មដោយដៃឡើងវិញ
- ៣.៦.គាំទ្រសហគមន៍ពង្រឹងការយល់ដឹងលើតម្លៃនៃសាមគ្គីភាព តម្លៃនៃវប្បធម៌ តម្លៃភាសា ដែលជាអត្តសញ្ញាណរបស់ខ្លួនតាមរយៈធ្វើការផ្សព្វផ្សាយ ចែករំលែក និងការបង្រៀនពីចាស់ទុំក្នុងសហគមន៍ និងតាមរយៈការបង្ហាញគំរូល្អពីក្រុមយុវជនជនជាតិដើមភាគតិចលើការបង្ហាញពីអត្តសញ្ញាណរបស់ខ្លួន
គោលបំណង៤៖ជនជាតិដើមភាគតិចទទួលបានសេវាសាធារណៈពីស្ថាបនផ្តល់សេវារបស់រដ្ឋកាន់តែប្រសើរឡើងតាមរយៈការអនុវត្តផែនការគណនេយ្យភាពសង្គម
- ៤.១.គាំទ្រសហគមន៍ចូលរួមសកម្មភាពវាយតម្លៃការផ្តល់សេវារបស់រដ្ឋដល់ពួកគេ
- ៤.២.ផ្សព្វផ្សាយកញ្ចប់ព័ត៌មានអំពីសេវាសាធារណៈដល់សហគមន៍ជនជាតិដើមភាគតិចដើម្បីបង្កើនការយល់ដឹងពីសេសប្រភេទសេវាទាំងនោះ ព្រមយល់ដឹងពីសិទ្ឋិពួកគេក្នុងការទទួលបានសេវាទាំងនោះ។
- ៤.៣.គាំទ្រសហគមន៍ចូលរួមធ្វើផែនការរួមជាមួយអ្នកផ្តល់សេវា និងតាមដានការអនុវត្តផែនការនោះ
គោលបំណង៥៖ជនជាតិដើមភាគតិចគ្រប់គ្រងធនធានធម្មជាតិ ជីវៈចំរុះ តំបន់ការពារនិងអភិរក្សសហគមន៍តាមបែបប្រពៃណី និងថែរក្សាបរិស្ថានស្អាតក្នុងសហគមន៍
- ៥.១.គាំទ្រសហគមន៍ជនជាតិដើមភាគតិចគ្រប់គ្រងតំបន់អភិរក្សក្នុងសហគមន៍តាមរយៈការផ្តល់ជំនួយថវិកា ចំណេះដឹង និងសំភារៈ
- ៥.២.គាំទ្រអោយមានការបង្កើតការងារទេសចរណ៍ក្នុងតំបន់ដើម្បីទាញទេសចរទៅកម្សាន្តដើម្បីជាចំណូលក្នុងសហគមន៍
- ៥.៣.សហការជាមួយមន្ទីពាក់ព័ន្ឋ និង អ្នកពាក់ព័ន្ឋនានាដើម្បីគាំទ្រការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានបានល្អប្រសើ ៥.៤.បង្កើនចំណេះដឹងសហមន៍ជនជាតិដើមភាគតិចលើការថែរក្សាបរិស្ថាន សម្អាតបរិស្ថាន និងអនាម័យ
Other programs or projects:

Indigenous Peoples Voice (I.P.V) Program is a single and core program of Conserves Indigenous Peoples Language Organization (CIPL), which in this core program has three smaller projects under this program.

Organizational Development Project is one of our projects to build capacity of CIPL and its staff. We also build ourselves on good government, leadership, finance management and Information security.

Media project is one of our projects , we are building capacity to youth on four main media channels video, radio program news writing and social media to disseminate issues and access to information through social media.
